ហ្សាកាតា: អនុរដ្ឋមន្រ្តី ក្រសូងពាណិជ្ជកម្ម របស់ប្រទេសឥណ្ឌូនេស៊ី លោក Mahendra Siregar បានថ្លែងកាលពីថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១១ ថា ចិន និងប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងនឹងប្រើប្រាស់ រូបិយប័ណ្ណយ័ន (yuan )របស់ចិន នៅពាណិជ្ជកម្មក្នុងតំបន់ ដើម្បីជួយកាត់បន្ថយសហានិភ័យនៃ រូបិយប័ណ្ណដែលមិនរឹងមាំ អាចបង្កឱ្យអ្នកជំនួញនាំផលិតផលចេញ ទៅក្រៅជួបបញ្ហាគ្រោះថ្នាក់។
យោងតាមគេហទំព័រ Manila Standard Todayបានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១នេះថាលោក Siregar បានមានប្រសាសន៍ ក្រោយពីឥណ្តូនេស៊ី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាស៊ាន ទាំងអស់បានជួបជាមួយរដ្ឋមន្រ្តី ពាណិជ្ជកម្មចិន លោក Chen Deming ថា “មន្រ្តីជាច្រើនបានកំពុងសំឡឹងមើលរកវិធីជាច្រើន ដើម្បីជួយសម្រួលក្នុងការប្រើរូបិយប័ណ្ណរបស់ចិន Renminbi ដែលហៅថា យ័ន (Yuan) សម្រាប់ធ្វើពាណិជ្ជកម្មក្នុងតំបន់។ ហើយរដ្ឋមន្រ្តីជាច្រើនបានពិភាក្សាលទ្ធភាព នៃការកើនឡើងប្រសិទ្ធភាពនៃរូបិយ ប័ណ្ណទ្វេភាគី។”
លោកបន្តថា អាស៊ានកំពុងតែពិចារណា វិធានការនេះក្នុងការការពារសេដ្ឋកិច្ច ការនាំចេញរូមបញ្ជូនគ្នាពីការប្រែប្រួលដោយរូបិយវត្ថុរបស់ពួកគេ ដែលប្រឆាំងរូបិយវត្ថុដុល្លារអាមេរិក ខណៈពេលអ៊ឺរ៉ុបកំពុងជួបវិបត្តិ បំណុលយ៉ាងធ្ងន់ធ្ងរ និងការរអាក់រអួលលើការស្តារ នៃការវិយោគ ដែលបាន ធ្លាក់ទាបឱ្យកើនហូរចូលទីផ្សារងើបឡើងវិញ។ “អាស៊ាននំាចេញផលិតផលទៅប្រទេសចិន ជាង២៣០ពាន់លានដុល្លារអាមេរិក។”
រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង និង អាស៊ាន បានបញ្ជាក្រសួងហរិញ្ញវត្ថុធ្វើការសិក្សា ការប្រើប្រាស់រូបិយប័ណ្ណផ្សេងៗ ក្នុងតំបន់សម្រាប់ក្នុងដោះបំណុល នាំចេញនិងនាំចូលតាមតម្រូវការ។
ការកើនឡើង នៃការប្រើប្រាស់រូបិយប័ណ្ណយ័នក្នុងពាណិជ្ជកម្ម ដែលប្រហែលជាអាចជួយឱ្យមានងាយស្រួល ក្នុងសង្គ្រោះវិបត្តិហរិញ្ញវត្ថុនាពេលអនាគត ហើយក្រោយពីការខ្វះខាតនៃប្រាក់ដុល្លារអាមេរិក អំឡុងពេលពិភពលោកឆ្លងកាត់ឥណទានពាណិជ្ជកម្មរលំ ឆ្នាំ២០០៧-២០០៩ ។
តាមរយៈគេហទំព័រធនាគារជាតិប្រទេសចិន កាលពីថ្ងៃសុក្រទី១២ខែសីហានេះ បានប្រកាសថា ខ្លូននឹងចំណាយទៅលើការប្រើរូបិយវត្ថុយ័ន ក្នុងការវិនិយោគនិងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ហើយក៏ពង្រីកឱកាសសម្រាប់រូបិយប័ណ្ណយ័នហូរចូលនិងហូរចេញ។
ក្នុងសេចក្តីប្រកាសបានបន្តថា “ប្រទេសចិននឹងបន្តបង្កើតកន្លែងប្តូរប្រាក់ ហើយនឹង ជំរុញឱ្យវាទៅមុខជាមួយម៉ាស៊ីនប្តូរប្រាក់យ័ន”។
តាមរយៈទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលហរិញ្ញវត្ថុហុងកុង លោក Mu Huaipeng បានឱ្យដឹងថា ការទូទាត់រូបិយប័ណ្ណយ័នក្នុងពាណិជ្ជកម្មនៅ ទីក្រុងហុងកុងប្រហែល សរុបមានចំនួន ១ពាន់ពាន់លានយ័ន (ស្មើនឹង១៥៦ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ។
លោក Mu Huaipeng បានថ្លែងក្នុងកិច្ចប្រជុំមួយនៅក្រុងហុងកុង កាលពីថ្ងៃទី១២ខែសីហានេះថា “វាគឺវត្ថុទី២សម្រាប់មជ្ឈមណ្ឌលហរិញ្ញវត្ថុហុងកុង(Hong Kong Monetary Authority) ចេញពីធនាគារជាតិប្រទេសចិន”៕
អាស៊ានគ្រោងនឹង ប្រើប្រាក់យ័ន របស់ចិន ដូចជាប្រើប្រាស់ ប្រាក់ដុល្លារ អាមេរិក
Popular Posts
-
Hun Sen is married to Bun Rany . They have six children, 3 sons and 3 daughters: Manet, Mana, Manit, Mani, Mali, and Malis. The youngest, Ma...
-
Krom Ngoy was born Ouk Ou but often has been called Phirum Ngoy or Ngoy t he language master. He was a legendary poetry singer, unrivalled ...
-
នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំខែរបស់សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១២ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អភិបាលរាជធានី...
-
The success or failure of Kofi Annan's peace plan for Syria will depend largely on how willing Russia is to keep sustained pressure on...
-
Valium-like drugs use the same potentially addictive "reward pathways" in the brain as heroin and cannabis, scientists said on Wed...
-
enmonorom is the capital of Senmonorom District and Mondulkiri Province, Cambodia. Senmonorom while the capital of Mondulkiri is the only to...
-
The United States probably wouldn't be able to maintain its prized AAA sovereign ratings status if it suffered even a "technical...
-
Bakong (Khmer: ប្រាសាទបាគង) is the first temple mountain constructed by rulers of the Khmer empire at Angkor near modern Siem Reap in Cambo...
-
A downgrade of United States' top-tier credit rating has Wall Street scrambling to figure out the knock-on effects for the financial s...
-
King Norodom Sihanouk regular script (born October 31, 1922) was the King of Cambodia until his abdication on October 7, 2004. He is now ...
Labels
- Angkorwat (28)
- Banteay Meanchey (3)
- Battambang (4)
- Business (1)
- BusinessWorld (5)
- Fastival (4)
- Festival (2)
- Funan(68-550 (1)
- GreatPerson (4)
- Kampong Cham (1)
- Khmer Eppire (1)
- King of kingdom of cambodia (1)
- Kohkong (2)
- kompongsom (1)
- Kompongtom (1)
- Kompot (2)
- Krong Preah Sihanouk (1)
- Mondulkiri (2)
- News today (16)
- News world (54)
- Phnom kulen (1)
- PhnomBakheng (1)
- Phnompenh (14)
- Preach Vihear (3)
- Ratanakiri (1)
- SCIENCE NEWS (16)
- SPORTS NEWS (6)
- sportworld (1)
- Takeo (4)
- TOP NEWS (16)
- ពត៎មានជាតិ (2)

