
ខេត្តតាកែវ ៖ រថយន្តកាមរី ស៊េរី៨៧ ពណ៌ប្រផេះ មួយគ្រឿង ពាក់ស្លាកលេខ ឃ-១១០៥ ភព២ បានរេចង្កូតទៅប៉ះនឹងដើមក្រសាំង ហើយជ្រុលធ្លាក់ផ្លូវត្រាំទឹក កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ វិច្ឆិកា ២០១០ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ប៉ុន្តែពុំបណ្តាលឱ្យមនុស្សណាម្នាក់ស្លាប់ ឬរងរបួសនោះទេ គ្រាន់តែរថយន្តខូចខាតធ្ងន់ ។
សាក្សីដែលឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុរថយន្តខាងលើដឹកជ្រូកបានបើកក្នុងល្បឿនលឿនលើកំណាត់ ផ្លូវជាតិលេខ២ ពីទិសខាងត្បូងទៅជើង ទំនងជាជ្រូកនាំចូលពីប្រទេសវៀតណាម បានជាគេបើកលឿន ផ្តាច់ព្រលឹងបែបនេះ ។ លុះមកដល់ចំណុចខាងលើ ស្ថិតក្នុងភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ស្រាប់តែមានម៉ូតូមួយគ្រឿង បានបត់ឆ្លងផ្លូវ ធ្វើឱ្យអ្នកបើករថយន្តបួងចង្កូតគេចមកខាងឆ្វេង ប៉ះដើមក្រសាំងនៅចិញ្ចើមផ្លូវ រួចជ្រុលក្បាលធ្លាក់ទឹកតែម្តង ៕
រថយន្តដឹកជ្រូកបើកធ្លាក់ផ្លូវចូលត្រាំទឹកទាំព្រឹក
Popular Posts
Labels
- Angkorwat (28)
- Banteay Meanchey (3)
- Battambang (4)
- Business (1)
- BusinessWorld (5)
- Fastival (4)
- Festival (2)
- Funan(68-550 (1)
- GreatPerson (4)
- Kampong Cham (1)
- Khmer Eppire (1)
- King of kingdom of cambodia (1)
- Kohkong (2)
- kompongsom (1)
- Kompongtom (1)
- Kompot (2)
- Krong Preah Sihanouk (1)
- Mondulkiri (2)
- News today (16)
- News world (54)
- Phnom kulen (1)
- PhnomBakheng (1)
- Phnompenh (14)
- Preach Vihear (3)
- Ratanakiri (1)
- SCIENCE NEWS (16)
- SPORTS NEWS (6)
- sportworld (1)
- Takeo (4)
- TOP NEWS (16)
- ពត៎មានជាតិ (2)

